ច្បាប់ថ្មីស្តីពីសុវត្ថិភាពទប់ស្កាត់វីរុសកូវីដ១៩ នឹងធ្វើឲ្យការរង់ចាំមុនពេលចេញដំណើរកាន់តែយូរ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៣.០៦.២០)

ប្រធាននៃក្រុមអាកាសយានដ្ឋានអន្តរជាតិបាននិយាយថាគោលការណ៍ណែនាំជាសកលថ្មីដែលបង្ហាញពីវិធានការការពារខ្លួន ដែលនឹងដាក់អនុវត្ត សម្រាប់​ការចាប់ផ្តើមបើកដំណើរការជើងហោះហើរឡើងវិញក្នុង​ពេលមានការរាតត្បាត​នៃវីរុសកូវីដ១៩នេះ   គឺតម្រូវឲ្យបន្ថែមរយៈពេលរង់ចាំដល់ទៅ ២ ម៉ោង ក្នុងម៉ោងដែលមមាញិកនៅព្រលានយន្តហោះមួយចំនួនសម្រាប់អ្នកដំណើរមុនពេលចេញដំណើរ ។

ការណែនាំរួមមានអ្នកធ្វើដំណើរត្រូវពាក់ម៉ាសមុខហើយឈរឃ្លាតពីគ្នាចម្ងាយយ៉ាងហោចណាស់មួយម៉ែត្រពេលនៅក្នុងព្រលានយន្តហោះ។

អ្នកជំនាញផ្នែកអាកាសចរណ៍បាននិយាយថាការអនុវត្តវិធានការសុវត្ថិភាពនេះនឹងមានសារៈសំខាន់ក្នុងការស្តារទំនុកចិត្តអ្នកដំណើរឡើងវិញ។