រដ្ឋសភាគ្រោងបើកសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០

AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០

រដ្ឋសភាគ្រោងបើកសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នៅថ្ងៃទី០៤ ខែមិថុនា ខាងមុខ។ នេះបើតាមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង  សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

សម័យប្រជុំនេះមានរបៀបវារៈចំនួន៤គឺ៖ ទី១ការពិភាក្សា និងអនុម័តសេចក្តីព្រាង ច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយ អាវុធមហាប្រល័យ។  ការ ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម។ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញ ទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងទី៤ការពិភាក្សា និងអនុម័តសេចក្តីព្រាង ច្បាប់ស្តីពីការ អនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគី នៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ច ការពារ ស្នាដៃអក្សរសាស្ត្រ និងសិល្បៈឆ្នាំ១៨៨៦ និង វិសោធនកម្មឆ្នាំ១៩៧៩៕

ដោយ ប៉ាល់ សុង