លោកត្រំាប្រកាសផែនការប្រើកម្លំាងយោធាដាក់ពង្រាយនៅតាមដងផ្លូវក្នុងទីក្រុង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆាណែលញីវអេស៊ីយ៉ា (០២.០៥.២០)
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា នៅថ្ងៃចន្ទនេះបានប្រកាសថាលោក​នឹងដាក់ពង្រាយកងកម្លំាងប៉ូលីស និងទាហានរាប់ពាន់នាក់ដើម្បីទប់ស្កាត់មិនឲ្យមានការតវ៉ាទៀត នៅក្នុងទីក្រុងវ៉ាស៊ិនតោន ដែលអគារនិងសំណង់មួយ​ចំនួនត្រូវពួកបាតុករវាយបំផ្លាញ ។

លោកត្រំាបានថ្លែងទៅកាន់ប្រជាជាតិថា អ្វីដែលបានកើតឡើង គឺជារឿងដ៏អាម៉ាស់ ។

លោកត្រំាបានបញ្ជាក់ថា លោកនឹងបញ្ជូនទាហាន និងប៉ូលីស ប្រដាប់ដោយអាវុធឲ្យទៅបញ្ឈប់បាតុកម្ម ការឆក់ប្លន់ ការបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិនានា ។​