ក្រុមឧទ្ទាមតាលីបង់នៅតែរក្សាទំនាក់ទំនងជាមួយក្រុមអាល់កាយដា បើទោះជាបានសន្យាថា ឈប់ក៏ដោយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព អ៊ិនប៊ីស៊ីញីវ (០២.០៦.២០)

អាហ្វកានីស្ថាន៖ តាមរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិ ដែលផ្សព្វផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា
ក្រុមឧទ្ទាមតាលីបង់ក្នុងប្រទេសអាហ្វកានីស្ថាននៅតែរក្សាទំនាក់ទំនងជាមួយក្រុមភេរវករអាល់កាយដា ទោះបីជាបានសន្យា ថា ឈប់ក៏ដោយ ។

របាយការណ៍បានឲ្យដឹងទៀតថា ក្រុមភេរវករអាល់កាយដា ដែលបានធ្វើការវាយប្រហារកាលពីថ្ងៃទី
១១ ខែ កញ្ញា ឆ្នំា ២០០១ ទៅលើអគារពាណិជ្ជកម្មភ្លោះក្នុងប្រទេសអាមេរិក​នៅតែបន្តសកម្មភាពរបស់​ខ្លួននៅក្នុងខេត្តចំនួន ១២ ក្នុងប្រទេសអាហ្វកានីស្ថានដោយមានសាខាចំនួន ពី ៤០០ ទៅ ៦០០ កន្លែង
និងជំរុំហ្វឹកហាត់មួយកន្លែងនៅភាគខាងកើតរបស់ប្រទេសអាហ្វកានីស្ថាន ។

របាយការណ៍បាន បានអះអាងថា ទំនាក់ទំនងរវាងក្រុមតាលីបង់ និងអាល់កាយដានៅតែជិតស្និទ្ធរហូត ។