អង្គការសុខភាពពិភពលោកនិយាយថា វីរុសកូវីដ ១៩ នៅតែខ្លំាង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព អាអេហ្វប៉េ (០២.០៦.២០)
​នៅថ្ងៃចន្ទនេះ អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា វីរុសកូវីដ ១៩នៅមិនទាន់បន្ថយឥទ្ធិពលនៃការ​ឆ្លងរបស់វា នៅឡើយទេ ។

អង្គការសុខភាពពិភពលោកបានអះអាងបែបនេះ បន្ទាប់ពីគ្រូពេទ្យអ៊ីតាលីដ៏ល្បីម្នាក់បានអះអាងថា
កូវីដ ១៩ បានថមថយកម្លំាងរបស់វា ហើយ ។នាយកផ្នែកស្ថានភាពអាសន្នរបស់អង្គការសុខភាពពិភពលោក បានប្រាប់អ្នកកាសែតតាមអនឡាយថាការលើកឡើងបែបនេះ មិនត្រូវទេ ។

ការអះអាងរបស់គ្រូពេទ្យអ៊ីតាលីនោះ បានធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លំាងដោយរដ្ឋាភិបាលអ៊ីតាលី​បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ។​