វីរុសអេបូឡាបានផ្ទុះឡើងជាថ្មី នៅក្នុងប្រទេសកុងហ្គោ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព វ៉ាស៊ិនតោនផុស (០២.០៦.២០)
កុងហ្គោ៖ រដ្ឋមន្រ្តីសុខាភិបាលរបស់ប្រទេសកុងហ្គោ បានប្រកាសថា ករណីនៃការឆ្លងវីរុសអេបូឡា
ត្រូវបានរកឃើញជាថ្មី នៅក្នុងខេត្តមួយរបស់ប្រទេស ដែលជាទីតំាងមានការផ្ទុះឡើង​
ចុងក្រោយគេនូវវីរុសអេបូឡា កាលពីឆ្នំា ២០១៨ ដែលធ្វើឲ្យមានមនុស្សចំនួន ៣៣ នាក់បានស្លាប់ ។

អភិបាលខេត្ត អេក្វាទ័រ របស់ប្រទេសកុងហ្គោ បាននិយាយកាលពីថ្ងៃចន្ទនេះថា មានមនុស្សចំនួន ៥
នាក់បានឆ្លងវីរុសអេបូឡា ហើយក្នុងចំណោមនោះ មាន បួននាក់បានស្លាប់ហើយ ។
ករណីនៃការឆ្លងកូវីដ ១៩ នៅមិនទាន់មានក្នុងខេត្តនោះ នៅឡើយ ។​