ពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅស្រុកដងទង់ ខេត្តកំពត

(កំពត)៖​ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅក្នងបរិវេណវត្តល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត មានកម្មវិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋជួបការលំបាកប្រមាន២៧គ្រួសារ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត ដែលមានការចូលរួម នឹងអមដំណេីរដោយឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ; ; លោកប្រធានមន្ទីរហិរញ្ញវត្ថុខេត្ត ; លោកអភិបាល នៃគណ:អភិបាល អភិបាលរងស្រុក មន្ត្រីរដ្ឋបាលស្រុក និងអស់លោកជាអនុប្រធានក្រុមការងារយុវជនខេត្ត និងក្រុមការងារយុវជនស្រុកដងទង់ផងដែរ។

ក្នុងកម្មវិធីសំណេះសំណាល ឯកឧត្តមប្រធានបានមានប្រសាសន៍ពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចប្រមុខដឹកនាំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាទីស្រឡាញ់ ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធាន បានមានប្រសាសន៍សាកសួរសុខទុក្ខ ស្វែងយល់ពីជីវភាពរស់នៅ ការបង្កបង្កើនផលស្រូវ ការដាំដុះដំណាំរួមផ្សំផ្សេងៗ និង ការចិញ្ចឹមសត្វ របស់បងប្អូន និងបានក្រើនរំលឹកណែនាំពីការបង្ការជំងឺកូវីដ១៩ ការធ្វេីអនាម័យដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ។
មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមប្រធាន ក៍បានចែកជូន នូវអំណោយដូចជា : អង្ករ មី ត្រីខកំប៉ុង អំបិល ទឹកត្រី និងសាប៊ូ ព្រមទាំងថវិកាមួយចំនួន ជូនដល់បងប្អូនប្រជាពលរដ្ឋ និងថវិកាមួយចំនួនទៀតប្រគេងព្រះចៅអធិការវត្តល្អាង និងជូនដល់កងកម្លាំងផងដែរ។

បន្ទាប់ពីបញ្ចប់កម្មវិធីសំណេះសំណាល ឯកឧត្តមប្រធាន និងប្រតិភូអមដំណេីរ ក៍បានបន្តចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់ និងបណ្តុះផ្សិតរបស់បងប្អូនផ្ទាល់តែម្តង៕