រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែឧសភា ឆ្នាំ២០២០ តាមរយៈការតភ្ជាប់រូបភាព និងសំឡេង (video conference )

AKP កំពត ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ —

ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត អញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈអភិបាល ខេត្តប្រចាំខែឧសភា ឆ្នាំ២០២០ តាមរយៈការតភ្ជាប់រូបភាព និងសំឡេង (video conference) ដោយកិច្ច ប្រជុំនេះផ្ដោតសំខាន់លើការពិនិត្យពិភាក្សាពីវឌ្ឍនភាពនៃលទ្ធផលការងារ ដែលរដ្ឋបាលខេត្តសម្រេចបាន ក្នុងខែឧសភាកន្លងមក និងការងារបន្តក្នុងការចូលរួមដោះស្រាយរាល់បញ្ហាប្រឈមនានានៅសេសសល់ និងបំពេញបន្ថែម ដើម្បីឆ្លើយតបទៅនឹងកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។

រូបថត៖ មន្ទីរព័ត៌មានខេត្តកំពត