ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យលោក ឡុង វិបុល ប្រធានក្លឹបប្រដាល់វិបុលដារិទ្ធខណ្ឌពោធិ៍សែនជ័យ ចូលជួបសម្តែងការគួរសម

AKP ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក ឡុង វិបុល ប្រធានក្លឹបប្រដាល់វិបុលដារិទ្ធ​ខណ្ឌពោធិ៍សែនជ័យ ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ហើយក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានប្រគល់អំណោយជាអង្ករចំនួន១តោន និងថវិកាមួយចំនួនដល់ក្លឹប​ប្រដាល់វិបុលដារិទ្ធខណ្ឌពោធិ៍សែនជ័យ ដែលស្ថិតនៅភូមិតាងួន២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

រូបថត៖ ខឹម សុវណ្ណារ៉ា