បណ្តាប្រទេសលោកខាងលិចទុកកុមាររបស់ក្រុមអាយស៊ីសចោលនៅក្នុងជំរុំប្រទេសស៊ីរី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ញូវយកថាម (០១.០៦.២០)

ស៊ីរី៖ បណ្តាប្រទេសលោកខាងលិចបានទទូចថាពួកគេមិនអាចទទួលយកកុមារប្រមាណជាង ៩០០ នាក់កំពុងស្ថិតក្នុងជំរំឃុំឃាំងនៅភាគខាងជើងនៃប្រទេសស៊ីរីទាំងនោះ​បានទេ។​​  កុមារទំាងនោះជាកូនរបស់សមាជិកក្រុមប្រយុទ្ធរដ្ឋឥស្លាម ហៅកាត់ថា អាយស៊ីស ។

ក្រុមសិទិ្ធមនុស្សបាននិយាយថាការទុកកុមារទាំងនោះនៅក្នុងប្រទេសស៊ីរីគឺជាការគំរាមកំហែងដល់សុខភាពផ្លូវចិត្តនិងរាងកាយរបស់ពួកគេ   ហើយកុមារទំាងនោះអាចទទួល​មនោគមវិជ្ជារបស់ក្រុមអាយស៊ីសនៅក្នុងជំរុំដែលអាចបង្កើតជាក្រុមជីហាដជំនាន់ថ្មីមួយដ៏សាហាវ។

កុមារទាំងនោះខ្វះការអប់រំនិងការថែទាំសុខភាពគ្រប់គ្រាន់ហើយជារឿយៗមានការកង្វះខាតស្បៀងអាហារនិងទឹកស្អាតផងដែរ។