ការតវ៉ាអំពីការស្លាប់របស់លោកចចហ្វ្លតដោយស្នាដៃប៉ូលីសបានរាលដាលដល់ទីក្រុងឡុង, ប៊ែកឡាំងនិងតូរ៉ុនតូ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព វ៉ាស៊ីងតោនផូស (០១.០៦.២០)

ការតវ៉ាតាមដងផ្លូវជុំវិញមរណភាពរបស់លោកចចហ្វ្លតនៅអាមេរិកបានកើតឡើងនៅតាមបណ្តាប្រទេសផ្សេងទៀតជុំវិញពិភពលោកកាលពីចុងសប្តាហ៍នេះខណៈក្រុមបាតុករនៅទីក្រុងឡុង, ក្រុងប៊ែកឡាំង, និងតូរ៉ុនតូ ​បានអំពាវនាវឲ្យបញ្ឈប់អំពើឃោរឃៅរបស់ប៉ូលីសនៅសហរដ្ឋអាមេរិក។

នៅទីក្រុងឡុងដ៍មានមនុស្សរាប់រយនាក់បានធ្វើការប្រមូលផ្តុំគ្នាជាច្រើនកាលពីថ្ងៃអាទិត្យដើម្បីធ្វើការតវ៉ានៅមុខស្ថានទូតអាមេរិក ។

ចំណែកនៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់   ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅថ្ងៃអាទិត្យនេះដែលជាថ្ងៃទី ២ ដើម្បីធ្វើការតវ៉ា។ នៅទីក្រុងតូរ៉ុនតូ  ប្រទេសកាណាដាក៏មានមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំ​កាលពីថ្ងៃសៅរ៍ដើម្បីតវ៉ាពីការរើសអើងជាតិសាសន៍ផងដែរ។