ឥណ្ឌាបណ្តេញមន្ត្រីស្ថានទូតរបស់ប៉ាគីស្ថានចេញពីប្រទេសពីបទធ្វើចារកម្ម

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០១.០៦.២០)

ឥណ្ឌា៖ ក្រសួងការបរទេសឥណ្ឌាបាននិយាយថាមន្រ្តីពីររូបរបស់ស្ថានទូត​ប្រទេសប៉ាគីស្ថានប្រចាំនៅទីក្រុងញូវដេលីត្រូវបានបណ្តេញចេញពីបទធ្វើសកម្មភាពចារកម្ម។ ​  ប្រទេសប៉ាគីស្ថានចោទប្រកាន់ថាការធ្វើបែបនេះគឺគ្មានមូលដ្ឋានច្បាស់លាស់។

ភាពតានតឹងត្រូវបានកើនឡើងរួចទៅហើយរវាងប្រទេសឥណ្ឌានិងប៉ាគីស្ថានទាក់ទងនឹងតំបន់នៅតាមជួរភ្នំហិម៉ាឡៃយ៉ានៃតំបន់កាស្មៀរដែលត្រូវបានបែងចែកក្នុងឆ្នាំ ១៩៤៧ នៅពេលប្រទេសទាំងពីរទទួលបានឯករាជ្យពីអង់គ្លេស។

ក្រសួងការបរទេសប៉ាគីស្ថានបាន​ច្រានចោលការចោទប្រកាន់របស់ឥណ្ឌាដែលគ្មានមូលដ្ឋានហើយបានហៅវាថាជាការរំលោភយ៉ាងច្បាស់នូវអនុសញ្ញាទីក្រុងវីយ៉ែន។