ទីក្រុងនានារបស់អាមេរិកភ័យខ្លាចរងការបំផ្លាញកាន់តែខ្លាំងនៅពេលដែលក្រុមអ្នកតវ៉ាប៉ះទង្គិចជាមួយនឹងប៉ូលីស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០១.០៦.២០)

អាមេរិក៖ ទីក្រុងធំ ៗ របស់អាមេរិកមានការភ័យខ្លាចចំពោះការតវ៉ាដ៏ឃោរឃៅបន្ទាប់ពីការស្លាប់របស់លោកចចហ្វ្លតនៅក្នុងពេលចាប់ខ្លួនរបស់ប៉ូលីស  ខណៈដែលបម្រាមគោចរមិនបានបញ្ឈប់ការប្រឈមមុខដាក់គ្នារវាងសកម្មជនអ្នកតវ៉ានិងអ្នកអនុវត្តច្បាប់ឡើយ។

អ្វីដែលបានចាប់ផ្តើមឡើងគឺជាបាតុកម្មដោយសន្តិវិធីជុំវិញការស្លាប់របស់លោក ហ្វ្លតដែលបានស្លាប់នៅពេលដែលមន្រ្តីប៉ូលីសនៅទីក្រុងមីនៀប៉ូលីស (Minneapolis) បានលុតជង្គង់ជាន់ករបស់គាត់ធ្វើឲ្យគាត់ពិបាកដកដង្ហើម   ហើយក្រោយមកបានស្លាប់  បង្កជាការខឹងសម្បារ​ពាសពេញប្រទេសអាមេរិកដែលកំពុងតែជួបការខ្វែងទស្សនៈគ្នាផ្នែកនយោបាយនិងជាតិសាសន៍​  ។

ក្រុមអ្នកតវ៉ាបានជួបជុំគ្នាតាមដងផ្លូវបន្ទាប់ពីការបិទប្រទេសអស់រយៈពេលជាច្រើនសប្តាហ៍ក្នុងកំឡុងពេលមានវីរុសរាតត្បាតដែលបណ្តាលឲ្យមនុស្សរាប់លាននាក់គ្មានការងារនិងជាពិសេសធ្វើឱ្យប៉ះពាល់ដល់សហគមន៍ជនជាតិភាគតិច ។