ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន គោរពវិញ្ញាណក្ខន្ធសព លោកព្រឹទ្ធាចារ្យវិរៈសិល្បករផ្នែកចំរៀងអាយ៉ៃ ឈិន ឈាង

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន គោរពវិញ្ញាណក្ខន្ធសព លោកព្រឹទ្ធាចារ្យវិរៈសិល្បករផ្នែកចំរៀងអាយ៉ៃ ឈិន ឈាង បានទទួលមរណភាពក្នុងជន្មាយុ ៧៦ ឆ្នាំ ដោយរោគាពាធដែលសពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីជាតិនៅគេហដ្ឋាន ស្ថិតនៅបឹងកក់ទី២ខណ្ឌទួលគោក ខាងក្រោយវត្តនាគវ័ន្ត នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ រាជធានីភ្នំពេញ។
រូបថត៖ ខឹម សុវណ្ណារ៉ា