សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ពានថ្ម និងផែធំ ដែលជាអំណោយរបស់លោកឧកញ្ញាលី យ៉ុងផាត់

AKP កោះកុង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ —

សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ពានថ្ម និងផែធំ ដែលជាអំណោយដ៍ថ្លៃថ្លារបស់លោកឧកញ្ញាលី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុនLYP Group ដែលស្ពានបេតុងនេះមានប្រវែង៦៣៦ម៉ែត្រទទឹង២,៤ម៉ែត្រទៅ២,៥ម៉ែត្រ និង ផែធំមានផ្ទៃទំហំ១៥x៣០ម៉ែត្រ ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង
ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ លោកជំទាវអភិបាលខេត្តកោះកុង ថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ
នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០នេះ។
រូបថត÷ មន្ទីរព័ត៌មានខេត្តកោះកុង