រដ្ឋបាលខេត្តកោះកុង បើកវគ្គបណ្តុះបណ្តាល ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍

AKP កោះកុង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ —

លោក ទូ សាវុធ អភិបាលរង នៃគណ:អភិបាលខេត្ត តំណាងលោកជំទាវអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលសហការរៀបចំដោយ រដ្ឋបាលខេត្តកោះកុង និងវេទិកាសម្ព័ន្ធសង្គមស៉ីវិល នៃទីស្តីការគណ:រដ្ឋមន្រ្តី ក្រោមកិច្ចសហការបច្ចេកទេសពីក្រុមការងារកងសង្គ្រោះបន្ទាន់៧១១ នៃកងពលតូចលេខ៧០ និងអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានសមាសភាពអញ្ជើញចូលរួមមកពី រដ្ឋបាលខេត្ត រដ្ឋបាលក្រុងខេមរភូមិន្ទ មន្ទីរសុខាភិបាល យុវជន ស.ស.យ.ក. ខេត្ត យុវជនស្ម័គ្រចិត្តកាកបាទក្រហមខេត្ត និងរដ្ឋបាលសង្កាត់ពាក់ព័ន្ធ ចំនួន ៥០រូប នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០នេះ។
រូបថត÷ មន្ទីរព័ត៌មានខេត្តកោះកុង