សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសង្ឃទាន និងបង្សុកូល ឧទ្ទិសមហាព្រះរាជកុសលជូនលោក ចៅឃុន ប៉ុម ពាង

AKP ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០–

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសង្ឃទាន និងបង្សុកូល ឧទ្ទិសមហាព្រះរាជកុសលជូនលោក ចៅឃុន ប៉ុម ពាង ដែលត្រូវជាព្រះមាតាបង្កើតរបស់ព្រះអង្គ ក្នុងឱកាសខួបថ្ងៃប្រសូត្រ នៃលោក ចៅ ឃុុន ប៉ុម ពាង នាបរិវេណវត្តបុទុមវត្តីរាជវររាម រាជធានីភ្នំពេញ នាវេលាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០នេះ។
រូបថត÷ ព្រះមរបរាជវាំង