ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញជាអធិបតី ពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មសូត្រខ្មែរ

AKP សៀមរាប ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ —

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតី ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មសូត្រខ្មែរ រវាងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ដែលហៅកាត់ថា អេម (AIMS) ជាមួយក្រុមហ៊ុនជី អេស ឌី ភាច (Golden Silk PHEACH Co., Ltd.) ដោយមានការចូលរួមពីលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅស្រុកបន្ទាយស្រី។

រូបថត៖ មន្ទីរព័ត៌មានខេត្តសៀមរាប