សាលាពលទាហានទី៤ មិត្ដភាពកម្ពុជា-វៀតណាម ខេត្ដសៀមរាប បិទវគ្គហ្វឹកហ្វឺន ពលទាហានថ្មីចំនួន ៣៩៥នាក់

AKP សៀមរាប ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ —

លោកឧត្ដមសេនីយឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ អញ្ជើញជាអធិបតី បិទវគ្គហ្វឹកហ្វឺនសិក្ខាកាមពលទាហាថ្មីបំពេញក្របខ័ណ្ឌកងទ័ពជើងគោក ឆ្នាំ២០២០ ចំនួន៣៩៥នាក់ ក្នុងនោះពលទាហាននារី ចំនួន១១នាក់ នៅសាលាពលទាហានទី៤ មិត្ដភាពកម្ពុជា-វៀតណាម ស្ថិតនៅស្រុកបន្ទាយស្រី នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។
រូបថត៖ មន្ទីរព័ត៌មានខេត្តសៀមរាប