រដ្ឋបាលខេត្តកំពតសហការជាមួយក្រុមការងារ នៃវេទិកាសម្ព័ន្ធភាពសង្គមស៊ីវិល ចុះធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងសំខាន់ៗ ក្នុងក្រុងកំពត

AKP កំពត ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ —

រដ្ឋបាលខេត្តកំពត និងក្រុមការងារ នៃវេទិកាសម្ព័ន្ធភាពសង្គមស៊ីវិល (វ.ស.ស.) ដោយមានការរួមសហការពីក្រុមអ្នកជំនាញអង្គការសង្គ្រោះមេឃពណ៌ខៀវ (BSR) មកពីប្រទេសចិន ព្រមទាំងក្រុមការងារកងសង្គ្រោះបន្ទាន់៧១១ នៃកងពលតូចលេខ៧០ និងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តកំពត និងរដ្ឋបាលក្រុងកំពត ចុះធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគ នៅទីតាំងខាន់ៗដូចជា តាមផ្សារ សាលារៀន វិហារឥស្លាម និងទីសួនសាធារណៈមួយចំនួនក្នុងក្រុងកំពត ដើម្បីបង្កើនការការពារទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។
រូបថត៖ មន្ទីរព័ត៌មានខេត្តកំពត