សង្ខេបព័ត៌មានអន្តរជាតិប្រចាំថ្ងៃទី ២៩.០៥.២០

១.ឥណ្ឌា៖ ពេលនេះអត្រាឆ្លងនៃវីរុសកូវីដ១៩ បានចាប់ផ្តើមធ្លាក់ចុះនៅក្នុងប្រទេសជាច្រើន ។ ដោយឡែកនៅប្រទេសឥណ្ឌាវិញ អត្រាឆ្លងនៃវីរុសកូវីដ១៩នៅតែមានការកើនឡើងយ៉ាងខ្លាំងហើយអ្នកជំនាញ ផ្នែករោគរាតត្បាតបានព្រមានថាការឆ្លងនេះនៅមិនទាន់ដល់កំរិតខ្ពស់បំផុតនៅឡើយទេ ។ ការព្រួយបារម្ភកំពុង កើនឡើងអំពីវិធានការទប់ទល់របស់ប្រទេសដែលមានប្រជាជនជាង ១,៣ពាន់លាននាក់ ហើយប្រព័ន្ធថែទាំ សុខភាពកំពុងប្រឈមនឹងបញ្ហាជាច្រើន ក្នុងពេលការឆ្លងថ្មីបានឡើងរហូតដល់ចំនួន ៦.០០០ នាក់ជារៀង រាល់ថ្ងៃក្នុងសប្តាហ៍នេះ ។


២. រុស្ស៊ីបន្ទោសចំណាត់ការនយោបាយការបរទេសរបស់អាមេរិកដោយប្រទេសរុស្ស៊ីបាននិយាយថា សហរដ្ឋអាមេរិកកំពុងធ្វើសកម្មភាពដ៏គ្រោះថ្នាក់មួយនៅក្នុងចំណាត់ការនយោបាយការបរទេសរបស់ខ្លួនបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញពីសន្ធិសញ្ញាយោធាដ៏សំខាន់មួយព្រមទំាងកំពុងរកវិធីបង្កើនសម្ពាធលើប្រទេសអ៊ីរ៉ង់  ។


៣.អ៊ីរ៉ង់៖ អង្គភាពឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បានបង្ហាញទូកល្បឿនលឿនថ្មីនិងភ្ជាប់ជាមួយឧបករណ៍ទំនើបព្រម ជាមួយនឹងការព្រមានមួយទៅកាន់សហរដ្ឋអាមេរិកថា  អ៊ីរ៉ង់នឹងមិនញញើតកងទ័ពជើងទឹកអាមេរិក ដែលកំពុងស្ថិតនៅឈូងសមុទ្រពែរនោះទេ ។នៅពេលកំពុងទប់ទល់នឹងការដាក់ទណ្ឌកម្មព្រមទាំងការផ្ទុះ ឡើងនៃវីរុសកូវីដ១៩ផងនោះ  អ៊ីរ៉ង់ហាក់ដូចជាបានប្តេជ្ញារក្សាគោលជំហររបស់ខ្លូនមិនវៀចវេ នៅពេល ដែលភាពតានតឹងជាមួយសហរដ្ឋអាមេរិកកាន់តែកើនឡើង  ។

 

អត្ថបទ ឆាយ វីកាល