ក្រសួងការពារជាតិត្រៀមកម្លាំង ដើម្បីជួយសង្រ្គោះគ្រោះមហន្តរាយ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០–

អនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការត្រៀមលក្ខណៈ  ដើម្បីត្រៀម កម្លាំងជួយសង្រ្គោះគ្រោះមហន្តរាយនៅថ្ងៃទី២៨ ខែឧសភា  ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តម សេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ  និងជាប្រធានក្រុមការងារជួយ សង្គ្រោះគ្រោះមហន្តរាយ បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំដើម្បីត្រៀមលក្ខណៈ  ទាំង កម្លាំង ឧបករណ៍  សម្ភារៈ  និងមធ្យោបាយផ្សេងៗទៀត  ដែលក្រសួងការពារជាតិមាន ដើម្បី ត្រៀមលក្ខណៈចុះជួយប្រជាពលរដ្ឋឱ្យទាន់ពេលវេលា នៅពេលមានគ្រោះមហន្តរាយកើត ឡើងជាយថាហេតុនៅក្នុងរដូវវស្សាឆ្នាំ២០២០នេះ។

នៅក្នុងកិច្ចប្រជុំនោះដែរ  ក៏មានការចូលរួមពី  ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត  សារ៉ាត់ អគ្គមេបញ្ជាការរង  និងជានាយសេនាធិការចម្រុះ កងយោធពលខេមរភូមិន្ទ (ខ.ភ.ម)  ព្រមទាំងមានការចូលរួម ពីអង្គភាពទ័ពជើងគោក ទ័ពជើងទឹក  ជើងអាកាស  អង្គភាពការងារ ធានា ភស្តុភា ហិរញ្ញវត្ថុ  និងបណ្តាអង្គភាពជំនាញរួមមាន៖  កងពលតូចលេខ៧០  កងពល តូច ទ័ពពិសេស ឆត្រ័យោង៩១១ កងរាជអាវុធហត្ថ និងកងពលដឹកជញ្ជូន លេខ៩៩  ដែល ជាអង្គភាពជំនាញធ្លាប់ បានចូលរួមសង្គ្រោះគ្រោះមហន្តរាយជួយដល់ប្រជាពលរដ្ឋ នាពេល កន្លងមក។

នាឱកាសនោះ  ឯកឧត្តម ម៉ឹង សំផន បានលើកឡើងថា គ្រប់បណ្តាអង្គភាព កម្លាំងជំនាញទាំងអស់  ត្រូវត្រៀមលក្ខណៈទាំងកម្លាំង ឧបករណ៍ មធ្យោបាយ សម្ភារៈគ្រប់ប្រភេទរួមមាន៖ ឧទ្ធម្ភាគចក្រ នាវា អូប៊័រ រថយន្តដឹកជញ្ជូន រថយន្តសង្គ្រោះ និងមធ្យោបាយផ្សេងៗទៀត  ដើម្បីប្រតិបត្តិការ ការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ ពេលវេលានៅពេលដែលមានគ្រោះមហន្តរាយកើតឡើងជាយថាហេតុ ក្នុងរដូវវស្សាឆ្នាំនេះ។

ឯកឧត្តម ម៉ឹង សំផន បានសង្កត់ធ្ងន់ថា ជានិច្ចកាល រាជរដ្ឋាភិបាលកម្ពុជា ដែលមាន  សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តែងតែបានយកចិត្តទុកដាក់ ចំពោះសុខទុក្ខ និង ការលំបាករបស់ប្រជាពលរដ្ឋ  និងបានត្រៀមលក្ខណៈ ជួយសង្គ្រោះប្រជាពលរដ្ឋ ពីគ្រោះ ធម្មជាតិនានាគ្រប់ពេលវេលា។ ឆ្លៀតក្នុងឱកាសនោះ  ឯកឧត្តម ម៉ឹង សំផន បានជំរុញដល់  បណ្តាអង្គភាព មានការពាក់ព័ន្ធ  និងការងារសង្គ្រោះគ្រោះមហន្តរាយ  ត្រូវពិនិត្យឧបករណ៍ សម្ភារៈប្រើប្រាស់ឱ្យបានត្រឹមត្រូវ  និងត្រូវបែងចែក និងត្រៀមកម្លាំងប្រចាំការជាអចិន្រៃ្តយ៍  ព្រមទាំងធ្វើការតាមដានការប្រែប្រួលអាកាសធាតុ  ក្នុងរដូវវស្សាចូលមកដល់នេះ  ដើម្បីត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា  នៅពេលមានគ្រោះធម្មជាតិ កើតឡើងជាយកថាហេតុ។

នៅក្នុងកិច្ចប្រជុំ ឱកាសនោះដែរ  បណ្តាលអង្គភាពជំនាញ ដែលមានការពាក់ព័ន្ធ បានរាយការណ៍ជូនអង្គប្រជុំ  អំពីការត្រៀមលក្ខណៈរបស់ខ្លួនទាំងកម្លាំង  និងមធ្យោបាយ សម្ភារៈដែលខ្លួនមាន ព្រមទាំងបានធ្វើការហ្វឹកហ្វឺនថែមទៀត  ក្នុងការត្រៀមលក្ខណៈជួយ សង្ក្រោះគ្រោះមហន្តរាយក្នុងឆ្នាំនេះ។

តាមរយៈកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តម ម៉ឹង សំផន បានសម្តែងនូវសេចក្តី សង្ឃឹមថា គ្រប់បណ្តារ អង្គភាពជំនាញរបស់  ខ.ភ.ម ដែលមានការពាក់ព័ន្ធទាំងអស់  នឹងត្រៀមខ្លួនអនុវត្តន៍នូវភារកិច្ចជួយសង្រ្គោះគ្រោះមហន្តរាយ  នៅក្នុងរដូវវស្សា ឆ្នាំ២០២០  នេះឱ្យសម្រេចបានលទ្ធផលល្អ  តាមការណែនាំរបស់ រាជរដ្ឋភិបាលបានដាក់ចុះ៕ដោយ៖សំ សាម៉ន