អ៊ីរ៉ង់ព្រមានសហរដ្ឋអាមេរិកពីសកម្មភាពកងនាវាចរនៅឈូងសមុទ្រពែរ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ប្លូមប៊ឹច (២៩.០៥.២០)

អ៊ីរ៉ង់៖ អង្គភាពឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បានបង្ហាញទូកល្បឿនលឿនថ្មីនិងភ្ជាប់ជាមួយឧបករណ៍ទំនើបព្រមជាមួយ​នឹងការព្រមានមួយទៅកាន់សហរដ្ឋអាមេរិកថាអ៊ីរ៉ង់នឹងមិនញញើតកងទ័ពជើងទឹកអាមេរិកដែលកំពុងស្ថិតនៅឈូងសមុទ្រពែរនោះទេ។

នៅពេលកំពុងទប់ទល់នឹងការដាក់ទណ្ឌកម្មព្រមទាំងការផ្ទុះឡើងនៃវីរុសកូវីដ១៩ផងនោះ អ៊ីរ៉ង់ហាក់ដូចជាបានប្តេជ្ញារក្សាគោលជំហររបស់ខ្លូនមិនវៀចវេនៅពេលដែលភាពតានតឹងជាមួយសហរដ្ឋអាមេរិកកាន់តែកើនឡើង។

សូមបញ្ជាក់ផងដែរថាកាលពីមួយខែមុនលោកប្រធានាធិបតីដូណាល់ត្រាំបានបញ្ជាឲ្យកងទ័ពជើងទឹកបាញ់បំផ្លាញនាវាអ៊ីរ៉ង់ណាមួយដែលហ៊ានមករំខានដល់កងនាវារបស់អាមេរិក។