បុគ្គលិកធនាគារកូរ៉េខាងជើងមួយចំនួនត្រូវអាមេរិកដាក់ទណ្ឌកម្មពីបទលាងលុយកខ្វក់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ីអិន​អិន (២៩.០៥.២០)

អាមេរិក៖ ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់បទឧក្រិដ្ឋប្រឆាំងនឹងបុគ្គលិកធនាគាររបស់កូរ៉េខាងជើង​មួយចំនួន ដោយចោទប្រកាន់ថាបាននៅពីក្រោយគម្រោងលាងលុយកខ្វក់ដែលមានទឹកប្រាក់ចំនួនជាង ២,៥ ពាន់លានដុល្លារ ដែលជាការរំលោភលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដាក់លើប្រទេសកូរ៉េខាងជើង ​ ។

បុគ្គលិកធនាគាររបស់កូរ៉េខាងជើងចំនួន ២៨ នាក់ប្រឈមនឹងការចោទប្រកាន់ទាក់ទងនឹងការ​លាងលុយកខ្វក់និងបទល្មើសព្រហ្មទណ្ឌផ្សេងទៀត។

​នេះ​ជាករណីដំបូងដែលអាមេរិកចាត់វិធានការ​ប្រឆាំងនឹងមន្ត្រីក្នុងប្រព័ន្ធហិរញ្ញវត្ថុរបស់កូរ៉េខាងជើង។