សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកែប

AKP កែប ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០–

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់​មុខតំណែង ឯកឧត្តម សោម ពិសិដ្ឋ ជាអភិបាល នៃគណៈអភិបាលខេត្តកែប ជំនួស ឯកឧត្តម កែន សត្ថា ដែលត្រូវ​បានព្រះករុណាព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងលោក វ៉ៅ សុខា ជាអភិបាលរង ដែលពិធីនេះប្រារព្វធ្វើនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ នៅសាលាខេត្តកែប។

រូបថត៖ មន្ទីរព័ត៌មានខេត្តកែប