រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំរៀបចំដាំរុក្ខជាតិក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ —

ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លី រស្មី ប្រធានក្រុមការងារបច្ចេក ទេសសាងសង់ផ្លូវខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំរៀបចំដាំរុក្ខជាតិក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ ចំនួន៣៤ខ្សែ ដើម្បីសោភណ័ភាពបរិស្ថានក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ដោយ មានការចូលរួមពីលោកអភិបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ពន្ធ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ។

រូបថត៖ ងូ សុមុនី