ព្រះករុណា ព្រះមហាក្សត្រ ប្រោសព្រះរាជទាន ឯកអគ្គរាជទូតខ្មែរចំនួន ៩រូប ចូលក្រាបថ្វាយបង្គំលា មុនចេញទៅបំពេញបេសកកម្ម

AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ —

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ឯកឧត្តម លោកជំទាវ ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ចំនួន៩រូប ចូលក្រាបថ្វាយបង្គំលា មុននឹងចេញទៅបំពេញបេសកកម្មការទូតនៅបណ្តាប្រទេសជាមិត្ត នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ។

រូបថត៖ ព្រះបរមរាជវាំង