រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំរកដំណោះស្រាយជួយប្រជាពលរដ្ឋក្រីក្រ ដែលកំពុងតែប្រឈមនឹងការខ្វះខាត​ស្បៀង ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ —

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំរកដំណោះស្រាយជួយប្រជាពលរដ្ឋក្រីក្រ ដែលកំពុងតែប្រឈមនឹងការខ្វះខាតស្បៀង ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។
ជាមួយគ្នានេះដែរ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភអង្ករចំនួន ១០តោន ក្នុងមួយខណ្ឌ ដល់ខណ្ឌទាំង១៤ ដើម្បីបង្កលក្ខណៈដល់អាជ្ញាធរមូលដ្ឋាន ចុះធ្វើសកម្មភាពជួយដល់ប្រជាពលរដ្ឋក្រីក្រក្នុងសហគមន៍ ដែលកំពុងប្រឈមនឹងការខ្វះខាតស្បៀងអាហារ ។

រូបថត៖ សួស សំរិត