សមាជិកសភាជាន់ខ្ពស់របស់ប្រទេសរុស្សីថា រុស្សីមិនបានពង្រាយយន្តហោះប្រយុទ្ធក្នុងប្រទេសលីប៊ីទេ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆាណែលញីវអេស៊ីយ៉ា ​(២៨.០៥.២០)

រុស្សី៖ សមាជិកសភាជាន់ខ្ពស់មួយរូបរបស់ប្រទេសរុស្សី​នៅថ្ងៃពុធនេះបានបដិសេធការអះអាងរបស់​ប្រទេសអាមេរិក ដែលថារុស្សីបាន​ដាក់ពង្រាយយន្តហោះប្រយុទ្ធក្នុងប្រទេសលីប៊ីដើម្បីគំាទ្រពួកទាហាន​ដែលកំពុងធ្វើការវាយប្រហារចូលក្នុងទីក្រុងទ្រីប៉ូលី ​ ។

សមាជិកសភាដែលជាអតីតនាយទាហានកងអាកាសចរណ៍របស់ប្រទេសរុស្សីនិងជាប្រធានគណៈកម្មាធិការការពារជាតិរបស់សភារុស្សី បាននិយាយថាការពោលអះអាងរបស់អាមេរិក គឺជាសម្តីល្ងិតល្ងង់ណាស់ ។

មជ្ឈដ្ឋានយោធារបស់អាមេរិកក៏បាននិយាយនៅថ្ងៃអង្គារថា យន្តហោះប្រយុទ្ធរបស់រុស្សីបានទៅដល់ប្រទេសលិប៊ី ដោយកាត់តាមប្រទេសស៊ីរី ។