តុលាការក្នុងប្រទេសកាណាដាប្រឆំាងនឹងបំណងរបស់នាយកក្រុមហ៊ុនហួវ៉ៃដែលមិនចង់ឲ្យគេធ្វើបត្យាប័នរូបគាត់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២៨.០៥.២០)

កាណាដា៖ នាយកក្រុមហ៊ុនហួវ៉ៃរបស់ប្រទេសចិន លោកស្រី ម៉េង វ៉ាងយ៉ូ ទទួលបរាជ័យផ្នែកច្បាប់កាលពីថ្ងៃពុធនេះ នៅពេលដែលតុលាការក្នុងប្រទេសកាណាដាបានសម្រេចថា ដំណើរការធ្វើបត្យាប័នរូបលោកស្រីទៅកាន់សហរដ្ឋអាមេរិក នៅតែត្រូវធ្វើឡើង ។

ព្រះរាជអាជ្ញាបានចោទលោកស្រី បាននិយាយភូតកុហកធនាគារមួយ
ដែលការនិយាយភូតកុហកធនាគារ គឺជាទោសឧក្រិដ្ឋនៅក្នុងប្រទេសអាមេរិក និងប្រទេសកាណាដា ។

ការសម្រេចរបស់តុលាការកាណាដានេះ បានធ្វើឲ្យរលាយដល់ក្តីសង្ឃឹមថា
ទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសកាណាដា​ដែលមានភាពកករល្អក់បន្ទាប់​ពីនាយកក្រុមហ៊ុនហួវ៉ៃរបស់ប្រទេសចិនត្រូវបានចាប់ខ្លួនកាលពីឆ្នំា ២០១៨ ពេលលោកស្រី​កំពុងរង់ចំា​ធ្វើដំណើរតាមយន្តហោះបន្តនៅក្នុងប្រទេសកាណាដា ។​