អភិបាលក្រុងប៉ោយប៉ែត អំពាវនាវឱ្យពលរដ្ឋបន្តប្រុងប្រយ័ត្នចំពោះកូវីដ-១៩ និងជំរុញឱ្យ ដាំដុះបន្លែផ្គត់ផ្គងជីវភាព និងតម្រូវការទីផ្សារក្នុងស្រុក

AKP បន្ទាយមានជ័យ ថ្ងៃទី២៨ ខែឧសផា ឆ្នាំ២០២០–

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយ ប៉ែតបានធ្វើការក្រើនរម្លឹកដោយជំរុញដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យបន្តប្រុងប្រយ័ត្នចំពោះ ជំងឺកូវីដ-១៩ និងលើកកម្ពស់ការដាំដុះបន្លែបង្ការផ្សេងៗ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជា បំពេញតម្រូវការក្នុងស្រុកតាមរយៈការដាំដុះបន្លែសុវត្ថិភាពគ្មានជាតិគីមី និងមិនប៉ះ ពាល់ដល់សុខភាពប្រជាពលរដ្ឋនោះ។

ការលើកឡើងបែបនេះ នៅក្នុងឱកាសលោកអភិបាលក្រុងប៉ោយប៉ែតរូបនេះ ចុះចែកអំ ណោយស្បៀងអាហាររបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ​ គឹមយ៉ាន​ និងលោកជំទាវ ជូន ដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន ២០០គ្រួសារ នៅសាលាក្រុងប៉ោយប៉ែត កាលពី​រសៀលថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២០ ​ដើម្បីជួយទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការ​លំបាក ដោយសារជំងឺកូវីដ-១៩នេះ។

ក្នុងឱកាសនោះលោក គាត ហ៊ុល ក៏បានអំពាវនាវសូមបងប្អូននាំគ្នាដាំដុះបន្លែ ដើម្បី កាត់បន្ថយការចំណាយប្រចាំថ្ងៃ ពិសេសដំណាក់កាលនៃការរាតត្បាតពីជំងឺកូវីដ-១៩នេះ ឯក ឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ បានផ្តួចផ្តើមបង្កើនមូលនិធិសម្រាប់ ជួយដល់បងប្អូនបង្កបង្កើនផល ដូចជាដាំដុះបន្លែរួមផ្សំ និងចិញ្ចឹមសត្វជាដើម ដោយបងប្អូន អាចខ្ចីថវិកាបាន ដោយគិតការប្រាក់ទាប់បំផុត ក្នុងន័យជួយដល់បងប្អូនដែលកំពុងតែរង គ្រោះដោយសារវិបត្តិ​ជំងឺនេះ។

​ជាមួយនេះអភិបាលក្រុងប៉ោយប៉ែត ​បានបន្ថែមថា បច្ចុប្បន្នជំងឺកូវីដ-១៩នេះ មិនទាន់ មានការថបថយនៅឡើយទេ ដូចនេះសូមបងប្អូនបង្កើននូវការប្រុងប្រយ័ត្ន ពីការឆ្លងពីជំងឺ នេះដោយទាមទារ ឱ្យបងប្អូនចូលរួមអនុវត្តន៍វិធានការ អនាម័យតាមការណែនាំរបស់ក្រសួង សុខាភិបាលទាំងអស់គ្នា សូមបងប្អូនបន្តពាក់ម៉ាស ឬក្រមាការពារ និងលាងសម្អាតដៃជាមួយ សាប៊ូ និងទឹកស្អាត ទឹកអាល់កុល ឬទឹកជែល សម្អាតកម្ចាត់មេរោគនឹងបាក់តេរីផ្សេងៗឱ្យបាន ជាប្រចាំ ចៀសវាងការចម្លងមេរោគពីម្នាក់ទៅម្នាក់ ដែលនាំមកនូវការសោកស្តាយអស់មួយ ជីវិត ។ ប្រសិនបើមានករណីសង្ស័យ សូមរាយការណ៍មកក្រសួងសុខាភិបាលជាបន្ទាន់ តាម រយៈទូរស័ព្ទលេខ ១១៥ ៕ដោយ៖ឈុន សារ៉ាត