សង្ខេបព័ត៌មានអន្តរជាតិប្រចាំថ្ងៃទី ២៧.០៥.២០

១.ម៉ាឡេស៊ី៖ របស់ប្រើប្រាស់មួយចំនួន ពិសេសថ្នាំពេទ្យ ក្នុងប្រទេសម៉ាឡេស៊ីកំពុងបង្កបញ្ហាយ៉ាងខ្លំាង ដោយទំនិញទំាងនោះ កំពុងតែដាក់លក់នៅតាមហាង ដែលគ្មានការត្រួតពិនត្យបានត្រឹមត្រូវទំាងនៅក្នុងទីក្រុង ទំាងនៅតាមជនបទ ។មន្រ្តីរបស់ប្រទេសម៉ាឡេស៊ី មានការបារម្ភថា បញ្ហារបស់ក្លែងក្លាយ ពិសេសថ្នំាពេទ្យក្លែងក្លាយអាចប៉ះពាល់ដល់កិច្ចប្រឹងប្រែង ក្នុងការទប់ទល់នឹងការឆ្លងកូវីដ ១៩ ក្នុងប្រទេស ។

២.ឥណ្ឌា៖ ក្រុមហ៊ុនណូគៀ កាលពីសប្តាហ៍កន្លងមកបានផ្អាកប្រតិបត្តិការរបស់រោងចក្រផលិតឧបករណ៍ ទូរគមនាគមន៍មួយរបស់ខ្លួនតាំងនៅក្នុងរដ្ឋតាមីលណាឌូ ស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌា បន្ទាប់ពីបានរកឃើញថាមានបុគ្គលិកមួយចំនួនក្នុងរោងចក្រនោះ មានកូវីដ ១៩ ។ក្រុមហ៊ុន បាននិយាយថា វិធានការការពារមួយចំនួន បានចាប់ផ្តើមអនុវត្តរួចមកហើយដូចជាគម្លាតសង្គម និងរបៀបរបបញ៉ាំនៅអាហារដ្ឋានរបស់រោងចក្រ ។

 

អត្ថបទ ឆាយ វីកាល