របស់ក្លែងក្លាយកំពុងតែចោទជាបញ្ហា ក្នុងប្រទេសម៉ាឡេស៊ី ក្នុងពេលកូវីដ ១៩ រាតត្បាត​

វិទ្យុជាតិកម្ពុជា/ ឆាយ វីកាល
ប្រភព ឆាណែលញីវអេស៊ីយ៉ា (២៧.០៥.២០)
ម៉ាឡេស៊ី៖របស់ប្រើប្រាស់មួយចំនួន ពិសេសថ្នាំពេទ្យ ក្នុងប្រទេសម៉ាឡេស៊ីកំពុងបង្កបញ្ហាយ៉ាងខ្លំាង
ដោយទំនិញទំាងនោះ កំពុងតែដាក់លក់នៅតាមហាង ដែលគ្មានការត្រួតពិនត្យបានត្រឹមត្រូវ
ទំាងនៅក្នុងទីក្រុង ទំាងនៅតាមជនបទ ។

មន្រ្តីរបស់ប្រទេសម៉ាឡេស៊ី មានការបារម្ភថា បញ្ហារបស់ក្លែងក្លាយ ពិសេសថ្នំាពេទ្យក្លែងក្លាយ​
អាចប៉ះពាល់ដល់កិច្ចប្រឹងប្រែង ក្នុងការទប់ទល់នឹងការឆ្លងកូវីដ ១៩ ក្នុងប្រទេស ។

ពលរដ្ឋជាច្រើន មិនអាចដឹងបានថា តើថ្នំាពេទ្យមួយណា ជាថ្នំាពិតប្រាកដ ឬជាថ្នំាក្លែងក្លាយ
ដោយសារថ្នំាក្លែងក្លាយភាគច្រើនយកស្លាកសញ្ញាថ្នំាត្រឹមត្រូវមកបន្លំ ។​