លោកស៊ី ជីងភីងនិយាយថា ប្រទេសចិននឹងពង្រឹងវិស័យយោធារបស់ខ្លួន

អត្ថបទ ឆាយ វីកាល
ប្រភព អឹមអេសអិន ញីវ (២៧.0៥.២០)
ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិន បាននិយាយនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីរបស់ប្រទេសចិន
លោក ស៊ី ជីងភីង បានលើកឡើងថា ប្រទេសចិន នឹងពង្រឹងកងកម្លំាងប្រដាប់អាវុធរបស់ខ្លួន
និងបង្កើនសមត្ថភាពប្រយុទ្ធ ឲ្យកាន់តែល្អប្រសើរ ឡើង ។

លោកប្រធានាធិបតីរបស់ប្រទេសចិនបានថ្លែងបែបនេះ នៅក្រៅសម័យប្រជុំរបស់សភាជាតិ កាលពីថ្មី
ៗ នេះ ។ ប្រទេសចិនបានប្រកាសថា ប្រទេសចិនមានបំណង បង្កើនថវិកាយោធាចំនួន​ ៦,៦
ភាគរយ ឲ្យឡើងដល់ 178 ពាន់លានដុល្លាអាមេរិក ។

សហរដ្ឋអាមេរិក មានថវិកាយោធាច្រើនជាងគេបំផុតលើសកលលោក ដោយនៅក្នុងឆ្នំា 2020 នេះ
អាមេរិកបានចំណាយចំនួន 738 ពាន់លានដុល្លាអាមេរិក ដែលចំនួននេះ គឺស្មើនឹង ៤០
ភាគរយនៃការចំណាយផ្នែកយោធារបស់សកលលោក ។