ក្រុមហ៊ុនណូគៀបិតរោងចក្រនៅក្នុងរដ្ឋមួយក្នុងប្រទេសឥណ្ឌាបន្ទាប់ពីការរកឃើញមានឆ្លងកូវីដ ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២៧.០៥.២០)
ឥណ្ឌា៖ ក្រុមហ៊ុនណូគៀ កាលពីសប្តាហ៍កន្លងមក​បានផ្អាកប្រតិបត្តិការរបស់រោងចក្រផលិត​ឧបករណ៍ទូរគមនាគមន៍​មួយ របស់ខ្លួនតាំងនៅក្នុងរដ្ឋតាមីលណាឌូ ស្ថិតនៅភាគខាងត្បូងប្រទេសឥណ្ឌា បន្ទាប់ពីបានរកឃើញថាមានបុគ្គលិកមួយចំនួនក្នុងរោងចក្រនោះ មានកូវីដ ១៩ ។

ក្រុមហ៊ុនណូគៀ បាននិយាយនៅថ្ងៃអង្គារនេះថា ក្រុមហ៊ុនសម្រេចផ្អាកដំណើរការរោងចក្រនោះ
បន្ទាប់ពីបានរកឃើញមានការឆ្លងកូវីដ ១៩ តែក្រុមហ៊ុនមិនបានបញ្ជាក់ថា មានបុគ្គលិកប៉ុន្មាននាក់
ដែលបានឆ្លងកូវីដ ១៩ នោះទេ ។

ក្រុមហ៊ុន បាននិយាយថា វិធានការការពារមួយចំនួន បានចាប់ផ្តើមអនុវត្តរួចមកហើយ
ដូចជាគម្លាតសង្គម និងរបៀបរបបញ៉ាំនៅអាហារដ្ឋានរបស់រោងចក្រ ។​