ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះកិច្ចព្រមព្រៀងជាមួយធនាគារឯកទេសវីង និង ចុះ MOU ជាមួយក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខប ភើរេសិន ភីអិលស៊ី​

AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០–

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (​ធ.អ.ជ.ក) បានទទួលគម្រោងហិរញ្ញប្បទានពិសេសជាបន្តបន្ទាប់ពី​រាជរដ្ឋា​​ភិបាល ដើម្បី​ផ្ត​ល់​ឥ​​ណទានមានការប្រាក់ទាប គំាទ្រដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យ​​​​​កែ​ច្នៃ​ផ​លិតផលកសិកម្ម និងកសិឧស្សាហកម្ម សហគមន៍កសិកម្ម ក្រុមអ្នកផលិត និង​ម្ចាស់​ក​សិ​ដ្ឋា​ន​ខ្នាតមធ្យម-ធំ​ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។​ ដើម្បីធ្វើឱ្យប្រ​សើរ​ឡើ​ង​នូ​វ​ខ្សែ​សង្វា​ក់​ផ​លិ​ត​ក​ម្ម​ក្នុងវិស័យកសិកម្ម ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និង   ​ព​ង្រី​ក​មូ​លដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូល។

ក្នុងន័យនេះ ដើម្បីជំរុញឱ្យបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មាន​ប្រ​សិទ្ធភាព និង​ទទួលបាន​ប្រ​សិទ្ធផលខ្ពស់​នោះ នាព្រឹកពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ នៅ​ធ​នា​គារអភិវឌ្ឍន៍ជនបទ និង កសិកម្ម បា​នរៀបចំកម្មវិធីចុះអនុស្សរណៈ MOU ចំនួនពីរ និងធ្វើ​សន្និ​​សី​ទ​សារព័ត៌មានរួមគ្នា រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជា​មួយធនា​គា​រ​ឯ​ក​ទេ​ស​វីង (ខេមបូឌា) លីមីតធីត និងរវាងធនាគារអភិឌ្ឍន៍ជនបទ និងកសិកម្ម ជាមួយក្រុមហ៊ុន ខេ​ម​-​​​បូឌាន អ៊ិនវេសស្ទ័រ ខបភើ រេសិន ភីអិលស៊ី ក្រោមអធិបតីភាព ឯកឧត្តម កៅ ថាច អ​គ្គ​នា​យ​ក​​នៃ​​ធនាគារអភិវឌ្ឍន៍​ជនបទ​ និងកសិកម្ម, លោក  Manu Rajan អគ្គនាយក​ នៃធ​នាគា​រ​ឯ​ក​ទេ​ស​វីង និងមានការអញ្ជើញ ចូលរួមផងដែរ​​ពីឯកឧត្តម លោកជំទាវ លោក លោកស្រី​ជាថ្នា​ក់​ដឹ​ក​នាំ​ និងក្រុមការងារសរុប ចំនួន ៦០នាក់។

ដោយកំណើនអតិថិជនដែលទទួលបាន​ឥណទានពី ធ.អ.ជ.ក. មានកំ​ណើន​ពីមួ​យ​ថ្ងៃ​ទៅ​មួ​យថ្ងៃ ជាពិសេស​ឥណទា​​​នខ្នាតតូច ដែលបាន​ផ្តល់ជូន​ដល់ប្រជាកសិករ​នៅជនបទ ដោយ​អត្រាការប្រាក់ទាប មាន​ចំនួនកាន់តែច្រើន អាស្រ័​យហេ​តុនេះ​ដើម្បី​សម្រួ​ល​ដ​ល់​កា​រ​ប​ង់​ប្រា​ក់​ដើម និងការប្រាក់ ​របស់អតិថិជនមកកាន់ធនាគារ ឱ្យកាន់តែងាយស្រួ​​​ល​​​​ជាងមុន ធនាគា​រ​អ​ភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បាន​ព្រមព្រៀងចុះហត្ថលេខា ជា​មួយ​ធ​នា​គា​រ​ឯ​​ក​ទេ​ស​វីង ក្នុង​គោលបំណងសំខាន់គឺ ៖

-ផ្តល់សេវាទូទាត់អេឡិចត្រូនិកតាមរយៈធនាគារវីង​ ដើម្បីសម្រួលឱ្យអតិថិជនរបស់ ធ.អ.ជ.ក. បង់សងប្រាក់ដើ​ម​​ និងការប្រាក់សងត្រឡប់មកធនាគារវិញទាន់ពេល។

-ផ្តល់សុវត្ថិភាព និងភាពរហ័សទាន់ចិត្ត កាត់បន្ថយការចំណាយពេលវេលា ការធ្វើដំណើរ ហូ​បចុក ស្នាក់នៅរបស់អតិថិជ​​ន នៅពេលគាត់ត្រូវមកបង់ប្រាក់ដើម ឬការប្រាក់​នៅធ.អ.​ជ​.​ក​.​។

-ជំរុញអតិថិជនរបស់ ធ.អ.ជ.ក. ងាកមកប្រើប្រាស់សេវា Digital Banking ស្រ​ប​តា​ម​និ​ន្នា​ការនយោបាយរបស់រាជរដ្ឋា​​ភិបាល (Digital Economy)។

ទន្ទឹមនេះ បន្ទាប់ពីពិធីចុះលេខាលើកិច្ចព្រមព្រៀងរវាង ធនាគារអភិវឌ្ឍន៍ជនបទ និ​ង​ក​សិ​កម្ម តំណាងដោយ ឯកឧត្តម កៅ ថាច ជាមួយធនាគារឯកទេសវីង (ខេមបូឌា) លីមី​ត​ធីត​ តំណាង​ដោយលោក Manu Rajan រួចមក ធនាគារអភិឌ្ឍន៍ជនបទ និង កសិកម្មក៏បាន​រៀ​​បចំ​​កម្មវិធី​ចុះ​អនុស្សរណៈយោគយល់គ្នា រវាងធនាគារអភិវឌ្ឍន៍ជ​​នបទ​​ និងកសិកម្ម តំ​ណា​ង​ដោយលោកអគ្គនាយករង ចាន់ សីហា ​ជាមួយលោក ឡែម ចាន់សំរេច តំណាងក្រុមហ៊ុន ខេមបូ-ឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី ផងដែរ។

ការចុះអនុស្សរណៈ រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) និង ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័​​រ ខបភើរេសិន ភីអិលស៊ី ក្នុងគោលបំណងដើម្បី៖

-ផ្តល់កិច្ចសហប្រតិបត្តិការជួយផ្តល់ព័ត៌មានពីអ្នកខ្ចីប្រាក់ និងការ​ធានាសងបំ​ណុល​ជំនួ​ស​ ម្ចាស់សិប្បកម្ម សហគ្រា​​​សធុនតូច និងមធ្យម (SME) ។

-ជួយដល់ SME ដែលខ្វះទ្រ​ព្យធា​នាបំណុ​លអាចទទួ​លបាន​ឥណ​ទា​ន​បន្ថែ​ម​សម្រាប់ ​ព​ង្រី​ក​អាជីវកម្ម។

-បង្កើនទំនាក់ទំនង រវាង SME និង តភ្ជាប់តួអង្គ អ្នកផលិត អ្នកកែច្នៃ និងអ្ន​កប្រ​មូ​ល​ទិ​ញ​ ទៅ ធ.អ.ជ.ក សម្រាប់ជាមូលដ្ឋានវាយតម្លៃលើការផ្តល់ឥណទាន។ ល។

ជាមួយគ្នានេះ ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បា​ន​លើកឡើងពីការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ​ដឹកនាំ​រ​បស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​​​​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ដី​ពីវិ​ធានការបន្ថែម សំដៅជួយដល់វិស័យឯកជន និងកម្មករ និយោជិត ដែលប៉ះពាល់​ពីការរី​ករា​ល​ដា​ល នៃជំងឺ កូវីដ-១៩ និងវិធានការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិនៃជំងឺនេះ ក្នុ​ង​នោះ​មានកែ សម្រួលកម្មវិធីហិរញ្ញប្បទានពិសេស ៥០លានដុល្លារអាម៉េរិក តាមរយៈធ​នា​គា​​រ​អ​ភិវឌ្ឍន៍ជន បទ និងកសិកម្ម (ធ.អ.ជ.ក.) ដោយពង្រីកវិសាលភាពគ្របដណ្តប់ និង កែ​​ស​ម្រួ​ល​ល​ក្ខខណ្ឌ ឥណទាន ដូចខាងក្រោម ៖

–  បន្ថយអត្រាការប្រាក់សម្រាប់កម្ចីទុនបង្វិល (Working Capital) ពី ៦ភាគរយមក ៥ភាគរយ និង សម្រាប់ទុនវិនិយោគ ពី ៦,៥ភាគរយ មក ៥,៥ភាគរយ ដោយ​មិន​គិ​ត​ក​ម្រៃ​សេ​វា​ផ្សេ​ងៗ។

–  កែសម្រួលរយៈពេលឥណទានអតិបរមាពី ៥ឆ្នាំ ទៅ ៧ឆ្នាំ សម្រាប់ទុនវិនិយោគ      ខ​ណៈ​​រក្សាទុករយៈពេលខ្ចី អតិបរមា ២ឆ្នាំ សម្រាប់ទុនបង្វិល។

– បន្តមិនអនុញ្ញាតឱ្យអតិថិជនដែលទទួលកម្ចីនៅក្នុងកម្មវិធីពិសេសនេះ យក​កម្ចី​ទៅ​ប្រើ​ប្រាស់ធ្វើបុនហិរញ្ញប្ប​ទា​ន (Refinancing)។

– ផ្តល់ភាពទន់ភ្លន់លើលក្ខខណ្ឌចុះបញ្ជី ដែលក្នុងនោះ សហគ្រាសធុនតូច និង មធ្យម ដែលមិនទាន់ចុះបញ្ជីផ្លូវការ អាចដាក់ពាក្យស្នើសុំឥណទានបាន ដោយបំពេញ​ល​ក្ខខ​ណ្ឌ​ចុះ  ​ប​ញ្ជី​តាមក្រោយ ក្នុងរយៈពេល ១ខែ បន្ទាប់ពីទទួលបានឥណទាន។

– កែសម្រួលលក្ខខណ្ឌតម្រូវឱ្យ “ សហគ្រាសធុនតូច និង មធ្យម បង្កើ​តឱ​កា​ស​កា​រ​ងា​រ​ថ្មី​ចា​ប់ពី ៥នាក់ឡើងទៅ” ទៅជា “ លើកទឹកចិត្តឱ្យសហគ្រាសធុនតូច និង មធ្យម ដែលទ​ទួ​ល​បា​ន​ឥណទាន ខិតខំបង្កើតឱកាសការងារថ្មី ” ។

ជាមួយគ្នានេះ ឯកឧត្តម កៅ ថាច ក៏បានឆ្លើយតប និងពន្យល់នូវចម្ងល់ផ្សេងៗរបស់ អ្នកសារព័ត៌មាន ក្នុងសន្និ​សីទសា​រព័ត៌​មានផងដែរ ៕

ដោយគង់ សិរីរ័ត្ន