សង្ខេបព័ត៌មានអន្តរជាតិប្រចាំថ្ងៃទី ២៦.០៥.២០

១.អេស្បាញ៖ បុគ្គលិកសុខាភិបាលដែលស្ថិតនៅជួរមុខនៃការប្រយុទ្ធទប់ទល់នឹងកូវីដ១៩ ក្នុងប្រទេសអេស្បាញបានប្រមូលផ្តុំគ្នានៅថ្ងៃទី ២៥ ឧសភា ក្នុងទីក្រុងម៉ាឌ្រីដដើម្បីតវ៉ា នឹងការខ្វះខាតឧបករណ៍សម្រាប់ពួកគេការពារខ្លួន ពេលព្យាបាលអ្នកកើតកូវីដ១៩ ។បុគ្គលិកសុខាភិបាលទំាងនោះ នំាគ្នាឈរយ៉ាងស្ងាត់ស្ងៀមអស់ពីរនាទី នៅខាងមុខមន្ទីរពេទ្យ ដោយមានការលើកបដាសរសេរថា “យើងទំាងអស់គ្នាកំពុងតែប្រយុទ្ធដោយគ្មានអាវុធ” ។

២.រុស្សី៖ កាលពីខែ មេសា ប្រធានាធិបតីរបស់ប្រទេសរុស្សី លោកវ្លាឌីមៀ ពូទីនបានសន្យាថា រដ្ឋាភិបាលរុស្សីនឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួនរហូតដល់ទៅ ១.១០០ ដុល្លាអាមេរិក ក្នុងមួយខែដល់បុគ្គលិកសុខាភិបាលម្នាក់ ៗ ដែលស្ថិតនៅជួរមុខក្នុងការប្រយុទ្ធទប់ទល់នឹងកូវីដ ១៩ ។ប៉ុន្តែជាងមួយខែ បន្ទាប់ពីការសន្យានោះបុគ្គលិកសុខាភិបាលនៅមិនទាន់បានទទួលប្រាក់ឧបត្ថម្ភនោះនៅឡើយទេ ។

៣.អាមេរិក៖ ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំាបានប្រារព្ធទិវារំលឹកដល់វិញាណក្ខន្ធរបស់ទាហានអាមេរិក ដែលបានស្លាប់ក្នុងការការពារប្រទេសជាតិ ដោយក្នុងពេលនោះលោកបាននិយាយការពារ ការចេញទៅលេង ហ្គោលរបស់លោកនៅរៀងរាល់ចុងសប្តាហ៍ក្នុងពេលដែលចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ បានឡើងដល់ជិត ១០០.០០០ ហើយនោះ ។

៤. អង្គការសុខភាពពិភពលោក បាននិយាយព្រមាននៅថ្ងៃទី,២៥ ឧសភាថាប្រទេសណាដែលការឆ្លងជំងឺកូវីដ ១៩ កំពុងតែមានចំនួនធ្លាក់ចុះអាចនឹងនៅប្រឈមនឹងការកើនឡើងនូវការរាតត្បាតភ្លាម ៗ ជាលើកទីពីរបើសិន​ជាប្រទេសទំាងនោះបន្ថូរបន្ថយបំរាមឆាប់ពេក ។មន្រ្តីរបស់អង្គការសុខភាពពិភពលោកបាន​និយាយថា​ពិភពលោកកំពុងតែស្ថិតនៅពាក់កណ្តាលផ្លូវនៃរលកឆ្លងលើកទីមួយប៉ុណ្ណោះ ។

 

អត្ថបទ ឆាយ វីកាល