បុគ្គលិកសុខាភិបាលក្នុងប្រទេសអេស្បាញតវ៉ានឹងការខ្វះខាតឧបករណ៍ការពារខ្លួន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆាណែលញីវអេស៊ីយ៉ា (២៦.0៥.២០)

អេស្បាញ៖ បុគ្គលិកសុខាភិបាលដែលស្ថិតនៅជួរមុខនៃការប្រយុទ្ធទប់ទល់នឹងកូវីដ​១៩ ក្នុងប្រទេសអេស្បាញ
បានប្រមូលផ្តុំគ្នានៅថ្ងៃចន្ទនេះ ក្នុងទីក្រុងម៉ាឌ្រីដដើម្បីតវ៉ានឹងការខ្វះខាតឧបករណ៍សម្រាប់ពួកគេការពារខ្លួន ពេលព្យាបាលអ្នកកើតកូវីដ​១៩ ។

បុគ្គលិកសុខាភិបាលទំាងនោះ នំាគ្នាឈរយ៉ាងស្ងាត់ស្ងៀមអស់ពីរនាទី នៅខាងមុខមន្ទីរពេទ្យ
ដោយមានការលើកបដាសរសេរថា “យើងទំាងអស់គ្នាកំពុងតែប្រយុទ្ធដោយគ្មានអាវុធ” ។
មានបដាខ្លះសរសេរថា “តើមាននរណាខ្លះដែលយកចិត្តទុកដាក់ជាមួយបុគ្គលិកសុខាភិបាលនោះ”។

មន្រ្តីសុខាភិបាលមួយរូបបាននិយាយថា គោលបំណងនៃការតវ៉ានេះ
គឺដើម្បីឲ្យពលរដ្ឋលោកបានដឹងថា ការងារដែលក្រុមបុគ្គលិកសុខាភិបាលកំពុងធ្វើ
គឺជាការងារគ្រោះថ្នាក់ណាស់ ។​