អង្គការសុខភាពពិភពលោកព្រមានថាអាចនឹងមានការកើនឡើងនូវការឆ្លងកូវីដ ១៩ជាលើកទីពីរនៅតំបន់ដែលមានការថយចុះនូវការឆ្លងជំងឺនោះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២៦.០៥.២០)

អង្គការសុខភាពពិភពលោក បាននិយាយព្រមាននៅថ្ងៃចន្ទនេះថា ប្រទេសទំាងឡាយណាដែលការឆ្លងជំងឺកូវីដ ១៩ កំពុងតែមានចំនួនធ្លាក់ចុះនោះ អាចនឹងនៅប្រឈមនឹងការកើនឡើងនូវការរាតត្បាតភ្លាម ៗ ជាលើកទីពីរ
បើសិនជាប្រទេសទំាងនោះបន្ថូរបន្ថយបំរាមឆាប់ពេក ។

មន្រ្តីរបស់អង្គការសុខភាពពិភពលោកបាននិយាយថាពិភពលោកកំពុងតែស្ថិតនៅពាក់កណ្តាលផ្លូវនៃរលកឆ្លងលើកទីមួយប៉ុណ្ណោះ ។​មន្ត្រីនោះបានប្រាប់អ្នកកាសែតតាមរយៈអនឡាយថា ទោះជាករណីនៃការកើតកូវីដ ១៩
កំពុងធ្លាក់ចុះនៅក្នុងប្រទេសជាច្រើន តែកូវីដ ១៩ កំពុងតែរាតត្បាតយ៉ាងខ្លំាងនៅក្នុងប្រទេសនៅ អាមេរិកកណ្តាលនិងខាងត្បូង នៅអាស៊ីខាងត្បូងនិងនៅទ្វីបអាហ្វ្រិក ។

មន្រ្តីរបស់អង្គការសុខភាពពិភពលោកបាននិយាយថា ការឆ្លងកូវីដ​១៩ ប្រៀបដូចនឹងទឹករលក
គឺការឆ្លងនោះ នឹងអាចកើតម្តងទៀត ដូចទឹករលកដែលបោកបក់មកជាបន្តបន្ទាប់ដូច្នេះដែរ ។​