មន្ទីរបរិស្ថានខេត្តរតនគិរី ទទួលយកសត្វ កេងកងតូច ដ៏កម្រពីលោក សេង វតនា

AKP ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០–

នៅព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ លោក សេង វតនា តំណាងឱ្យសហភាពសហព័ន្ធយុវជនកម្ពុជា( ស.ស.យ.​ក.)​ ខេត្តរតនគិរី បានយកកូនសត្វស្លាបប្រភេទ កេងកងតូច ចំនួនមួយក្បាល មកប្រគល់ជូនមន្ទីរបរិស្ថានខេត្តរតនគិរី ដើម្បីធ្វើការជួយសង្រ្គោះស្តារនីតិសប្បទា និង លែងវាឱ្យទៅរស់នៅក្នុងព្រៃធម្មជាតិវិញ ។

សូមបញ្ជាក់ផងដែរថា សត្វមួយក្បាលនេះលោក សេង វតនា បានប្រទះឃើញអ្នកភូមិចិញ្ចឹម នៅក្នុងផ្ទះរបស់គាត់ លោកក៏បានអប់រំណែនាំឱ្យគាត់ប្រគល់ជូនជំនាញដើម្បីធ្វើការអភិរក្ស ព្រោះសត្វប្រភេទនេះជាសត្វកម្រមាននៅក្នុងប្រទេសកម្ពុជា ។

ក្នុងឱកាសនោះ មន្ត្រីនៃមន្ទីរបរិស្ថានខេត្តរតនគិរី បានថ្លែងអំណរគុណដល់លោក សេង វតនា ដែលបានចូលរួមធ្វើការជួយសង្គ្រោះ និងអភិរក្សប្រភេទសត្វដ៏កម្រមួយនេះដែលកំពុងប្រឈមទៅនឹងការគ្រោះថ្នាក់ ៕ ដោយ៖ណយ នឿន (ប្រភពៈមន្ទីរបរិស្ថានខេត្តរតនគិរី)