សង្ខេបព័ត៌មានអន្តរជាតិប្រចាំថ្ងៃទី ២៥.០៥.២០

១.អាមេរិក៖ សេតវិមាននៅថ្ងៃទី១៤ឧសភា បានប្រកាសដាក់បំរាមការធ្វើដំណើរចេញចូលពីប្រទេស ប្រេស៊ីលដែលកំពុងតែក្លាយជាប្រទេសទីពីរលើសកលលោក ដែលមានអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេបំផុត។សេតវិមានបាននិយាយថា “លោកប្រធានាធិបតីអាមេរិកបានសម្រេចចិត្តបែបនេះ ដើម្បីការពារប្រទេសអាមេរិក ដោយផ្អាកការចេញចូលពីប្រទេសប្រេស៊ីលសម្រាប់ពលរដ្ឋបរទេសណាដែលបានស្ថិតក្នុងប្រទេសនេះចំនួន ១៤ ថ្ងៃ ។

២.ចិន៖ រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសចិន លោក វ៉ាងយី បាននិយាយនៅថ្ងៃទី១៤ឧសភា ថា សហរដ្ឋអាមេរិកកំពុងរុញទំនាក់ទំនងរវាងចិន និងអាមេរិកឲ្យទៅក្បែរមាត់ជ្រោះនៃសង្គ្រាមត្រជាក់ជាថ្មីម្តងទៀត ។ លោករដ្ឋមន្ត្រីការបរទេសចិន បានច្រានចោលសម្តីភូតកុហករបស់អាមេរិក ដែលនិយាយពីជំងឺកូវីដ ១៩និងបានបញ្ជាក់ថា ប្រទេសចិន បើកចំហរដល់អន្តរជាតិឲ្យស្រាវជ្រាវពីប្រភពរបស់ជំងឺនោះ ។

៣.អាហ្វហ្គានីស្ថាន៖ នៅថ្ងាំទី ២៤ ឧសភា ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក អាសរ៉ា ហ្កានី បានដោះលែងសមាជិកក្រុមឧទ្ទាមតាលីបង់ចំនួនជាង ២.០០០ នាក់ដើម្បីជាការសម្តែងឆន្ទៈបន្ទាប់ពីក្រុម ឧទ្ទាមបានស្នើបទឈប់បាញ់គ្នាមួយក្នុងអម្លុងបុណ្យសាសនារបស់អ្នកកាន់សាសនាឥស្លាម ៕

អត្ថបទ ឆាយ វីកាល