អាមេរិកដាក់បំរាមលើការធ្វើដំណើរចេញចូលប្រទេសប្រេស៊ីល ដោយសាររោគកូវីដ ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួ (២៥.០៥.២០)

អាមេរិក៖ សេតវិមាននៅថ្ងៃអាទិត្យនេះ បានប្រកាសដាក់បំរាមការធ្វើដំណើរចេញចូលពីប្រទេសប្រស៊ីល
ដែលកំពុងតែក្លាយជាប្រទេសទីពីរលើសកលលោក ដែលមានអ្នកឆ្លងកូវីដ ១៩ ​ច្រើនជាងគេបំផុត ។

សេតវិមានបាននិយាយថា “លោកប្រធានាធិបតីអាមេរិកបានសម្រេចចិត្តដើម្បីការពារប្រទេសអាមេរិក ដោយផ្អាកការចេញចូលពីប្រទេសប្រេស៊ីលសម្រាប់ពលរដ្ឋបរទេសណា ដែលបានស្ថិតក្នុងប្រទេសនេះ ចំនួន ១៤ ថ្ងៃ ។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា វិធានការនេះ គឺដើម្បីធានាបានថា
ជនជាតិបរទេសដែលមកពីប្រទេសប្រេស៊ីល មិនអាចក្លាយជាប្រភពនៃការឆ្លងកូវីដ ១៩​ចូលមកក្នុងប្រទេស​អាមេរិកទេ ។​