ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលសៀវភៅជាភាសាអង់គ្លេសមានចំណងជើងថា “The Journey of a Down-to-earth Diplomat” ចំនួន ៨០ច្បាប់ ពីឯកឧត្តម ហោ ណាំបូរ៉ា

AKP ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលសៀវភៅជាភាសាអង់គ្លេស ដែលមានចំណងជើង “The Journey of a Down-to-earth Diplomat” ចំនួន ៨០ច្បាប់ ពីឯកឧត្តម ហោ ណាំបូរ៉ា ជាអ្នកការទូតកម្ពុជា ដ៏មានបទពិសោធន៍មួយរូប នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នាទីស្តីការក្រសួង ។

សៀវភៅនេះរៀបរាប់ពីបទពិសោធន៍ការងារការទូតរបស់ឯកឧត្តម ហោ ណាំបូរ៉ា ជាង២៥ឆ្នាំកន្លងមកនេះ ហើយសៀវភៅនេះមានលក់នៅបណ្ណាគារ Monuments Books និងបណ្ណាគារមួយចំនួនទៀត។

រូបថត៖ ខឹម សុវណ្ណារ៉ា