ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីពិធីចុះបញ្ជីជាផ្លូវការរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.)

AKP ភ្នំពេញ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ —

ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញជា អធិបតី ពិធីចុះបញ្ជីជាផ្លូវការរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) ដោយ អញ្ជើញចូលរួម ពីឯកឧត្ដម ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងអញ្ជើញ ស្វាគមន៍ពី លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។

រូបថត៖ ឯល វឌ្ឍនៈ