ប្រទេសថៃបន្តដាក់ច្បាប់ប្រទេសក្នុងគ្រាអាសន្នដើម្បីប្រឆាំងនឹងវីរុសកូវីដ១៩រហូតដល់ដំណាច់ខែមិថុនា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ

ថៃ៖ ប្រទេសថៃបានបន្តវិធានបន្តដាក់ច្បាប់ប្រទេសក្នុងគ្រាអាសន្នដើម្បីប្រឆាំងនឹងការរីករាលដាលនៃវីរុសកូវីដ១៩ រយៈពេលមួយខែទៀត។

លោកឧបនាយករដ្ឋមន្រ្តីថៃ បានបញ្ជាក់ថាមជ្ឈមណ្ឌលរដ្ឋបាលសម្រាប់គ្រប់គ្រងស្ថានការណ៍កូវីដ ១៩ ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តីប្រាយុទ្ធចាន់អូចាបានប្តេជ្ញាពង្រីកច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ននេះរហូតដល់ដំណាច់ខែមិថុនា។

ដែលពីមុនច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្នក៏ដូចជាបំរាមគោចរនានាត្រូវបានកំណត់បញ្ចប់នៅចុងខែឧសភានេះ។