សង្ខេបព័ត៌មានអន្តរជាតិប្រចាំថ្ងៃទី ២២.០៥.២០

១.អាមេរិក៖ ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា បានអះអាងកាលពីថ្ងៃទី ២១ ឧសភាថា សហរដ្ឋអាមេរិកនឹងមិនដាក់បម្រាមនៅទូទំាងប្រទេសទេ បើសិនជាមានរលកទីពីរ នៃការរាតត្បាតនៃជំងឺកូវីដ ១៩ ។ លោកត្រំាមាន ប្រសាសន៍ថា លោកទុកចិត្តលើសមត្ថភាពរបស់ប្រទេសអាមេរិកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ នាពេលខាងមុខ ដោយលោកចាត់ទុកជំងឺកូវីដ ១៩ ថាដូចជារងើកភ្លើង ។

២.ចិន៖ សភារបស់ប្រទេសចិន បានបើកសម័យប្រជុំលើកទី បី នីតិកាលទី ១៣ របស់ខ្លួននៅព្រឹកថ្ងៃសុក្រនេះនៅក្នុងទីក្រុងប៉េកំាង ដោយមានការចូលរួមពីប្រធានាធិបតី ស៊ី ជីងភីង ព្រមទំាងមន្រ្តីជាថ្នាក់ដឹកនំាជាច្រើនរូប ទៀត ។ សមាជិកចូលរួមទំាងអស់ បានធ្វើការស្មឹងស្មាធ ដើម្បីគោរពដល់វិញ្ញាណក្ខន្ធអ្នកដែលបានបូជាជីវិតក្នុងការប្រយុទ្ធប្រឆំាងនឹងជំងឺកូវីដ ១៩ និងអ្នកដែលបានស្លាប់ដោយសារជំងឺនេះ ។

៣.អ៊ីតាលី៖ ទីភ្នាក់ងារសន្តិសុខសង្គមរបស់ប្រទេសអ៊ីតាលី បាននិយាយនៅថ្ងៃទី ២២ ឧសភានេះថា ចំនួនអ្នកស្លាប់ដោយសារកូវីដ ១៩ ក្នុងប្រទេសអ៊ីតាលី ក្នុងខែ មីនា និងខែ មេសាអាចលើសតួលេខជាផ្លូវការ ដល់ទៅ ១៩.០០០ នាក់ ។ ទីភ្នាក់ងារសន្តិសុខសង្គមនោះ បាននិយាយថា តាមការសិក្សាមួយបានបង្ហាញថាតួលេខអ្នកស្លាប់ជាផ្លូវការ ដែលមានចំនួន ៣២.០០០ នោះ គឺជាតួលេខមិនអាចទុកចិត្តបានទេ ។

អត្ថបទ ឆាយ វីកាល