រូបថតប្រចាំសប្តាហ៍៖ ផ្លែសិរមាន់ព្រៃ ជាផ្លែឈើពេញនិយមសម្រាប់អ្នកចូលចិត្តរសជាតិជូរអែម

AKP សៀមរាប ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ —

ផ្លែសិរមាន់ព្រៃ គឺជាប្រភេទផ្លែឈើព្រៃម្យ៉ាងដែលមានរសជាតិជូរអែម ហើយដែលយើងអាចរកទិញបាន នៅតាម ដងផ្លូវនៅក្នុងខេត្តសៀមរាប ជាពិសេសគឺផ្លូវទៅកាន់រមណីយដ្ឋានអង្គរ ដែលផ្លែឈើទាំងនេះ ត្រូវបានប្រជាជនក្នុង ភូមិតែងតែបេះក្នុងរង្វង់ខែមីនា រហូតដល់ខែឧសភា នៅតាមដងស្ទឹងសៀមរាប ក្នុងព្រៃរមណីយដ្ឋានអង្គរ និងព្រៃ នៅភ្នំគូលេន ។ល។ ដើម្បីយកមកលក់ដោះស្រាយជីវភាពប្រចាំថ្ងៃ ។

រូបថត៖ ឃុត សៅ