ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ ចូលរួមក្នុងពិធីចែកម៉ូតូ និងសម្ភារការិយាល័យ ដល់មន្រ្តីអនុវត្តន៍គម្រោងរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត

AKP ឧត្ដរមានជ័យ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០–

ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ  អមដំណើរដោយលោកអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អញ្ជើញចូលរួមក្នុង ពិធីចែកម៉ូតូ និងសម្ភារការិយាល័យរបស់គម្រោងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ និងប្រែប្រួលអាកាសធាតុ (ASPIRk) នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្ដរមានជ័យ កាលពីថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤  ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។

ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍កោតសរសើរដល់មន្រ្តីអនុវត្តន៍គម្រោង របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានខិតខំបំពេញភារកិច្ចទទួលបាន សម្ភារជាមធ្យោបាយធ្វើដំណើរ និងសម្ភារការិយាល័យជាច្រើនពី ASPIRk។ ដូចនេះសូម មន្ត្រីអនុវត្តន៍គម្រោងរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តទាំងអស់ ដែល បានទទួលបានសម្ភារនេះ សូមត្រូវចេះថែរក្សាដើម្បីប្រើប្រាស់បានយូអង្វែង។

សូមបញ្ជាក់ថា សម្ភារដែលបានយកមកចែកជូនដល់មន្ត្រីនៅមន្ទីរ និងមន្ត្រីតាម ការិយាល័យក្រុង ស្រុកក្នុងខេត្ត រួមមាន៖ ម៉ូតូម៉ាក SUZUKI ចំនួន២៩គ្រឿង កំព្យូទ័រ Laptop ចំនួន៤គ្រឿង កំព្យូទ័រ Desktop ចំនួន៧គ្រឿង Printer ចំនួន៨គ្រឿង Tablat ចំនួន២២គ្រឿង LCD ចំនួន១គ្រឿង Camara Cano 2000D ចំនួន៧គ្រឿង៕ ដោយ៖ទិត ស្រ៊