ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យអគ្គនាយិកាក្រុមហ៊ុន Parisa JL Cambodia Co., Ltd. ចូលជួបសម្តែងការគួរសម និងជម្រាបជូនពីផលិតផលសាប៊ូកក់សក់នាំចូលពីកូរ៉េ

AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យកញ្ញា កែវ សុជាតា អគ្គនាយិកាក្រុមហ៊ុន Parisa JL Cambodia co.,Ltd. ចូលជួបសម្តែងការគួរសម និងជម្រាបជូនពីគោលបំណងបង្ហាញជូន សាប៊ូកក់សក់ដែលមាន ប្រសិទ្ធភាពលុបបំបាត់សក់ស្កូវ ផ្យ៉ណាន់ (Pyeonan) ដែលក្រុមហ៊ុនបាននាំចូលផ្តាច់មុខពីប្រទេសកូរ៉េ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។

រូបថត៖ ខឹម សុវណ្ណារ៉ា