ស្រ្តីបីនាក់ត្រូវគេជាន់ស្លាប់ក្នុងពេលចែកប្រាក់អំណោយក្នុងប្រទេសស្រីលង្កា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២២.០៥.២០)

ស្រីលង្កា៖ ស្រ្តីបីនាក់បានគេជាន់ស្លាប់ ក្នុងពេលមានការផ្អើលជាន់គ្នា ដើម្បីទទួលបានអំណោយជាប្រាក់ចំនួន ៨
ដុល្លាអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ នេះ ក្នុងទីក្រុងកូឡុមបូ ​ប្រទេសស្រីលង្កា ។​

ពលរដ្ឋស្រីលង្កាដែលប្រកបរបរចិញ្ចឹមជីវិត បានត្រឹមតែរស់មួយថ្ងៃ ៗ កំពុងជួបការលំបាកក្នុងជីវភាព
នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសខ្លួនទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយការអនុវត្តដាក់បម្រាមទូទំាងប្រទេស ដើម្បីទប់ទល់នឹងការរាលដាលកូវីដ​១៩ ។

តាមការផ្សាយរបស់ទូរទស្សន៍បរទេសបានឲ្យដឹង ថា មានមនុស្សប្រមាណជា មួយពាន់នាក់
បានតម្រង់ជួរ នៅខាងក្រៅឃ្លាំងរបស់ពាណិជ្ជករម្នាក់ ដែលតែងតែចែកប្រាក់ជាអំណោយរៀងរាល់ឆ្នំា
ក្នុងឱកាសបុណ្យតមអាហាររបស់សាសនាឥស្លាម រ៉ាម៉ាដន ។ អំណោយជាប្រាក់ចំនួន ១.៥០០ រ៉ូពី ត្រូវនឹង ៨
ដុល្លាអាមេរិក គឺស្មើនឹងកម្រៃពលកម្មដែលកម្មករក្នុងប្រទេសស្រីលង្ការកបានក្នុងមួយថ្ងៃ ៕​